ជាង ១ឆ្នាំនេះ រាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់សរុបចំនួន ៩២២ប៊ីលានរៀល ឬ ស្មើនឹងទឹកប្រាក់ចំនួន ២៣០លានដុល្លារ តាំងពីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ

ជាង ១ឆ្នាំនេះរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់សរុបចំនួន ៩២២ប៊ីលានរៀល ឬ ស្មើនឹងទឹកប្រាក់ចំនួន ២៣០លានដុល្លារ តាំងពីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងជំងឺកូវីដ-១៩ នេះបើតាមការចុះផ្សាយរបស់ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។
នៅក្នុងការចុះផ្សាយជាសេចក្ដីជូនដំណឹងនោះបានឲ្យដឹងថា ជាង ៧០ម៉ឺនគ្រួសារទាំងប្រភេទក្រីក្រទី១ និងទី២ បានទទួលការឧបត្ថម្ភនេះ ដោយក្នុងនោះច្រើនជាងពាក់កណ្ដាលនៅតាមទីជនបទ។
សូមជម្រាបផងដែរថា កម្មវិធីចែកសាច់ប្រាក់ជូនជនក្រីក្រនេះ ត្រូវបានចាប់ផ្ដើមអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០ ហើយមកទល់ពេលនេះអនុវត្តបាន ៤ជុំ និង ៨លើកហើយ៕ by Chenda Poutthi

