ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី ទូរៈ ហ្លាមីន (THURA HLAMIN) អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី ទូរៈ ហ្លាមីន (THURA HLAMIN) អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ នៅអគ្គបញ្ជាការដ្ឋាននាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទនៈដែលបានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះលោកឧត្តមសេនីយ៍ បានថ្លែងអំណរ គុណដល់ កងយោធពលខេមរភូមិន្ទ ដែលបានជួយ ឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ ម៉ាកំពុងសិក្សានៅសាកលវិទ្យា ល័យការពារជាតិ។
អនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយលោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឱ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោល នយោបាយបរទេស។
ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ដោយនាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និង កម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និង យោធា។
ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើក ឡើងនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា នៅពេលខាងមុខ សាធារណរដ្ឋមីយ៉ាន់ម៉ា និងរក្សាបាននូវស្ថិរភាពល្អឡើងវិញ ហើយអ្វីដែលកងទ័ពប្រទេសទាំងពីរត្រូវប្រកាន់ភ្ជាប់ទៅថ្ងៃខាងមុខ គឺការទំនាក់ទំនងល្អជាមួយគ្នា ទាំងការផ្លាស់ប្តូរព័ត៌មានកិច្ចសហប្រតិបត្តិការបង្រ្កាបបទ ល្មើសឆ្លងដែន ក៏ដូចជាកិច្ច សហការបណ្តុះបណ្តាលធន ធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កំរិត៕