ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ហាការឯកភាពខេត្ត ដើម្បីរិតបន្តឹងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងខេត្

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ហាការឯកភាពខេត្ត ដើម្បីរិតបន្តឹងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន ណែនាំមន្ត្រីមានភារកិច្ច ត្រូវបន្តខិតខំស្រាវជ្រាវទីតាំងនិងមនុស្សដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដើម្បីគ្រប់គ្រងអោយបានគត់មត់និងបន្តប្រើប្រាស់វិធានការអប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋះោយបានទូលំលាយ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៥កុម្ភៈ២០២១ ក្រុមគ្រូពេទ្យខេត្តព្រះសីហនុ បានយកសំណាកលើទីតាំងចំនួន៦ បានចំនួន ១ ៥៦២នាក់ ដើម្បីយកទៅវិភាគរកកូវីដ១៩។
បេសកកម្មនេះនៅតែបន្តធ្វើយ៉ាងសកម្មដើម្បីធានាការគ្រប់អ្នកជាប់ពាក់ពន្ធ័ព្រឹត្តិការណ៍២០កុម្ភៈ២០២១។

