ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់សកម្មភាពជនពិការ

ខេត្តកំពង់ឆ្នាំង៖ វគ្គបណ្តុះបណ្តាល ស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណ:ងាយ​ស្រួល​ដល់​ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវប្រារព្ធបិទនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការ​ដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីលោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន លោក លោកស្រី ប្រធានអនុប្រធាន សមាជិកសមាជិកា នៃក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អង្គការដៃគូរផងដែរ។

លោក ឈាង ចន្ធី បានបញ្ជាក់អោយដឹងថាៈ​ក្រោយពីបានបើកវគ្គបណ្តុះបណ្តាលរយៈពេល​២ថ្ងៃ ដែលមានសិក្ខាកាមជា សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ចូល​រួម​ចំនួន២៤នាក់ ស្រី ៦នាក់ បានយល់ដឹងចំនួន៨៥ភាគរយ សមាជិកទាំងអស់ក្រោយពី​ចប់វត្គ​នេះ​បានប្តេជ្ញាបន្តអនុវត្តតាមតួនាទីនិងភារកិច្ចសម្រេចអោយបានជោគជ័យ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមពេលវិលទៅ​អង្គភាពនិង​មូលដ្ឋាន​វិញត្រូវយកទៅអនុវត្ត និងធ្វើការផ្សព្វផ្សាយបន្ត អំពីការបង្កលក្ខណៈងាយស្រួល​នៃហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្តអាចធ្វើឱ្យប្រសើរឡើង និងការប្រើប្រាស់ដំណោះស្រា​​យ​ដែល​ងាយៗ ​និងការប្រើ​ប្រា​ស់​សម្ភារៈ​ក្នុងស្រុកជំនួស។ ត្រូវធ្វើការការបង្កលក្ខណៈងាយស្រួល គួរត្រូវបានពិចារណា​ឱ្យបានឆាប់តាមដែលអាចធ្វើ​ទៅបាន​នៅពេល​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធថ្មីឬការជួសជុលអាគារ។ ត្រូវធ្វើការ​កែសម្រួល ឬនៅពេលសាងសង់កន្លែងថ្មី ត្រូវរៀប​ចំ​ឲ្យមានការបង្កលក្ខណៈងាយ​ស្រួ​ល ដោយមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធ អ្នកជំនាញ អ្នក​គ្រប់គ្រង និងក្រុមអ្នកប្រើប្រាស់ តំណាងជនមាន​ពិកា​រភាពផ្សេងៗ។ ត្រូវធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធបង្កលក្ខណៈងាយស្រួល​ ដែលបានសាងសង់ឡើង មាន​ប្រសិទ្ធ​ភា​​ព បើសិនជាបញ្ចូលវានៅក្នុងដំណាក់កាលរចនាឬការឌីស្សាញដំបូងនៃ​អគារ​ទាំង​មូល ហើយ​បទដ្ឋាន​ប​ច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល​ សម្រាប់​ជន​មានពិការភាព​ត្រូវគោរ​ព​តាមលិខិតបទដ្ឋានគតិយុត្តនានា៕ ប្រភព៖ រដ្ឋបាលខេត្ត

អត្ថបទដែលជាប់ទាក់ទង