រដ្ឋបាលខណ្ឌឫស្សីកែវ រកឃើញករណីវិជ្ជមានជម្ងឺកូវីដ១៩.ថ្មី ម្នាក់ទៀត ជាបុរស
ភ្នំពេញ៖ រដ្ឋបាលខណ្ឌឬស្សីកែវ រកឃើញករណីវិជ្ជមានជម្ងឺកូវីដ១៩ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២១និង០០នាទី នៅចំនុចផ្ទះលេខ១១៣២ ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីអ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត ជាបុរស អាយុ៣៩ឆ្នាំ (ត្រូវជាប្តីរបស់ស្ត្រី អាយុ៣៦ឆ្នាំ) ដែលមានអាសយដ្ឋានខាងលើ។
បច្ចុប្បន្ននេះ អ្នកវិជ្ជមានជម្ងឺកូវីដ១៩ខាងលើ ត្រូវបានគ្រូពេទ្យ នាំយកតាម រថយន្តសាមុយបញ្ចូនទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ៕