ហ៊ានក្លែងហត្ថលេខា និងត្រា របស់សម្តេចតេជោ ហ៊ុន សែន និងប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់

ខេត្តកណ្តាល៖ ក្រុមជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និងត្រារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ ដែលបទល្មើសនេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបឹងកញ្ច្រាំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
បច្ចុប្បន្ន ក្រុមជនសង្ស័យខាងលើនេះ ត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្តាល កំពុងសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕




