មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីតាំងពាក់ព័ន្ធកូវីដ១៩ ត្រឹមម៉ោង១២ថ្ងៃត្រង់ ទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញ

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានទីតាំងចំនួន ៧៤កន្លែងប៉ុណ្ណោះ ដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញព្រោះមានសុវត្ថិភាព ។
ទីតាំងដែលត្រូវបានដកចេញពីតារាងបញ្ជីហាមឃាត់ ដោយសារទីនោះមិនមនុស្សរស់នៅ ឬគ្មានអ្នកចេញចូលទៀតទេ ហើយអាជ្ញាធរបានចាក់សោទ្វារតែម្តង ៕




