Detail Top Banner

រដ្ឋបាលស្រុកឈូក “លទ្ធផលតេស្តសំណាក់លើកទី១របស់ប្រជាពលរដ្ឋទាំង១៧នាក់ អវិជ្ជមាន ពុំមានជំងឺកូវីដ.១៩ទាំងអស់ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្តទៀត “

ខេត្តកំពត៖ រដ្ឋបាលស្រុកឈូកខេត្តកំពតសូមជម្រាបជូនដំណឹងដល់សាធារណជនបានជ្រាបថា យោងតាមការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទឺរកម្ពុជាបានបញ្ជាក់លទ្ធផលតេស្តសំណាក់លើកទី១របស់ប្រជាពលរដ្ឋទាំង ១៧នាក់ គឺអវិជ្ជមាន ពុំមានជំងឺកូវីដ-១៩ទាំងអស់ បច្ចុប្បន្នពួកគាត់បានបន្តចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃបន្តទៀត និងស្ថិតក្រោមការតាមដានពីក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត។ សូមបងប្អូនចូលរួមដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារការចម្លងនៃវីរុសកូវីដ-១៩ដោយអនុវត្តដូចខាងក្រោម ៖
*ទី១៖ សូមកុំទៅផ្សារទិញទំនិញញឹកញាប់ពេក ដោយទៅផ្សារម្ដងៗ ទិញទំនិញទុកសម្រាប់ប្រើប្រាស់ឲ្យបានច្រើនថ្ងៃ។
*ទី២៖ សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឲ្យបាន ម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលរួមមាន៖ ៣ការពារ គឺ៖ ១.ពាក់ម៉ាស ២.លាងដៃ និង ៣​.រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់) ៣កុំ គឺ៖ ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ ចូលគ្រប់គ្រាន់ ២.កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និង ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។
*ទី៣៖ ចំពោះបងប្អូនអ្នករត់ម៉ូតូរ៉ឺម៉កកង់បី និង PassApp ត្រូវខិតខំអនុវត្តតាមវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ដោយបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ដែលមុនពេលភ្ញៀវឡើង និងក្រោយពេលភ្ញៀវចុះពីយានយន្ត ហើយតម្រូវឲ្យពាក់ម៉ាសឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងភ្ញៀវទាំងអស់៕
អត្ថបទដែលជាប់ទាក់ទង