សូមអញ្ជេីញបងប្អូនធ្លាប់ចេញចូលទៅផ្សារម៉ាក្រូ មកធ្វើតេស្ត បើមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម

ប្រកាសព័ត៌មាន: មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ។
១. សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាលរាជនី-ខេត្ត មានស្រាប់ ។
២. ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។



