ឯកឧត្ដម គន់ គីម ណែនាំឲ្យគណៈកម្មាធិការបក្សក្រុងសំរោង និងក្រុមការងារ ពង្រឹងយុវជនគណៈបក្សនៅមូលដ្ឋាន

ឯកឧត្ដម គន់ គីម ណែនាំឲ្យគណៈកម្មាធិការបក្សក្រុងសំរោង និងក្រុមការងារ ពង្រឹងយុវជនគណៈបក្សនៅមូលដ្ឋាន ក្នុងនោះសាខាបក្សភូមិ និងគណបក្សឃុំ គឺជាឈ្នាន់ជម្រុញសកម្មភាពរបស់យុវជន។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណបក្សក្រុងសំរោង ឯកឧត្ដម បានណែនាំ ឲ្យក្រុមការងារ និងគណបក្សមូលដ្ឋាន៖
១- ត្រូវតែបំរើប្រជាជន ស្របតាមប្រសាសន៍ សម្តេចតេជោ មន្ត្រីត្រូវបំរើរាស្ត្រ ដើម្បីធ្វើឲ្យពួកគាត់មានជំនឿមកលើយើង មន្ត្រីយើងត្រូវកែប្រែឥរិយាបថ ធ្វើការបំរើពួកគាត់ដោយ៖
– ជម្រុញការបំរើសេវាសាធារណៈ
– ជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី
– លប់បំបាត់ភាពអសកម្ម ប្រកាន់បក្ខពួក គ្រួសារនិយម លប់បំបាត់អំពើពុករលួយ ដោយយកអភិក្រមទាំង៥ ជាគោល
– ដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់ មិនត្រូវអូសបន្លាយទៀតទេ។
២- ត្រូវអនុវត្តការប្រជុំ ត្រួតពិនិត្យ លទ្ធផលការងារជាប្រចាំ និងដាក់ចេញផែនការសកម្មភាពបន្ត
៣- ជម្រុញសកម្មភាពរបស់យុវជនគណបក្ស និងគណចលនាមហាជន នៅមូលដ្ឋាន ចូលរួមរាល់កម្មវិធីនានារបស់ប្រជាពលរដ្ឋ រួមជាមួយក្រុមការងារត្រូវបន្តជួយឧបត្ថម្ភ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ឬមានធុរៈ
៤- ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានដែលនៅសេសសល់ ដោយយកចិត្តទុកដាក់លើការដោះស្រាយទំនាស់ដីធ្លី ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះមន្ត្រី និងគណបក្សក្រុង.សង្កាត់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកន្លងមក។




