លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក លក ញ៉ាវ បានចុះប្រតិបត្តិការ ឃាត់ខ្លួនជនកាច់សោរយកម៉ូតូមួយគ្រឿង តាមសាលដីកា បញ្ជូនទៅខេត្តបាត់ដំបង
ខេត្តកំពត៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពត ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក លក ញ៉ាវ បានចុះប្រតិបត្តិការ អនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៩ អ.យ របស់លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាឲ្យ ជនសង្ស័យ ឈ្មោះ នាក់ ចន្ធូ ហៅ ធូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១១ ខែកញ្ញា ឆ្នាំ១៩៦៦ ទីកន្លែងកំណើត ភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នមានទីលំនៅ ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលពាក់ព័ន្ធ នឹងករណី លួចមានស្ថានទម្ងន់ទោស (កាច់សោរយកម៉ូតូ ) មួយគ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-7683 នៅចំណុចផ្សារឈេីទាល ស្ថិតក្នុងភូមិឈេីទាល ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី ដែលជារបស់ជនរងគ្រោះឈ្មោះ មឿត សាមៀង មានទីលំនៅភូមិកំពង់ស្រមរ ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។
បច្ចុប្បន្នកម្លាំងយេីងកំពុងតែធ្វេីការនាំខ្លួនជនសង្ស័យខាងលេីទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕ by Srun Mengleng Pailin