ក្រសួងសុខាភិបាល ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៤នាក់​ ឆ្លងសហគមន៌នៅភ្នំពេញ​ ៦នាក់​ ក្រុងព្រះសីហនុ ១៧នាក់​ ខេត្តកណ្តាល​ ១នាក់​

គិតត្រឹមវេលាម៉ោង​ ០៨:០០​នាទីព្រឹក​ ថ្ងៃទី២​ ខែមិនា ឆ្នាំ២០២១​ ក្រសួងសុខាភិបាល ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២៤នាក់​ (ករណីឆ្លងសហគមន៌នៅភ្នំពេញ​ ៦នាក់​ ក្រុងព្រះសីហនុ ១៧នាក់​ ខេត្តកណ្តាល​ ១នាក់​)​ និងមិនមានជាសះស្បេីយ​ទេ​ ក្នុងនោះនៅរាជធានីភំ្នពេញ ៦នាក់ ខេត្តព្រះសីហនុ ១៧នាក់។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​៨៤៤នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៣៦៦នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ ៤៧៨នាក់​​​​​​​​​​​​​​​​​ដដែល​ និងស្លាប់គ្មាន​ ។
សូមបន្តអនុវត្តអនាម័យជាប់ជាប្រចាំ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
អត្ថបទដែលជាប់ទាក់ទង