ឯកឧត្ដម ឃួង ស្រេង ប្រគល់ម៉ាស៊ីនវាស់កម្តៅ និងម៉ាស៊ីនបាញ់អាល់កុល ជូនដល់ផ្សារទាំង២៥ ក្នុងរាជធានី បង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលម៉ាសចំនួន១០ម៉ឺនម៉ាស និងទឹកសម្លាប់មេរោគ ចំនួន២២៥០ដប ពីវិស័យឯក ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន អ អេស អិល និងវិស័យឯកជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធន របស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាន ប្រគល់ម៉ាស៊ីនវាស់កម្តៅ និងម៉ាស៊ីនបាញ់អាល់កុលជូនទៅផ្សារទាំង២៥ នៅក្នុងរាជធានី ភ្នំពេញ ដោយផ្សារមួយទទួលបានម៉ាស៊ីនវាស់កម្ដៅ និងម៉ាស៊ីនបាញ់ អាល់កុលចំនួន២គ្រឿង និងបដាអប់រំពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ចំនួន៤ផ្ទាំង ហើយបដាអប់រំនេះ គឺក្រុមហ៊ុនថ្នាំ ជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា បានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ៕ by AKP