កុមារីជនជាតិខ្មែរម្នាក់ អាយុ១២ឆ្នាំ ដែលរស់នៅខណ្ឌឫស្សីកែវ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍”សហគមន៍ ២០កុម្ភៈ”

នាព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣១​ករណី ដែលក្នុងនោះមាន ២៨ករណី ដែលជាប់ពាក់ព័ន្ធការឆ្លងក្នុង “សហគមន៍ ២០ កុម្ភៈ” ។
ក្នុងនោះមាន កុមារីជនជាតិខ្មែរម្នាក់ អាយុ១២ឆ្នាំ ដែលរស់នៅខណ្ឌឫស្សីកែវ ត្រូវបានរកឃើញថាមានផ្ទុកជំងឺកូវីដ.១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ ។
បើតាមការបញ្ជាក់បន្ថែមទៀត ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថានៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៩និង០០នាទី នៅចំនុចផ្ទះលេខ ១១៣២ ផ្លូវបេតុង ក្រុមទី១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានប្រមូលយកសំណាកទៅធ្វើតេស្ដជាលើកទីពីរ មានចំនួន ១២នាក់ (ប្រុស ៥នាក់) (ស្រី ៧នាក់) ។
ជាលទ្ធផលរកឃើញមាន អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ម្នាក់ ជាកុមារី អាយុ១២ឆ្នាំ (ត្រូវជាកូនរបស់ស្ត្រី អាយុ៣៦ឆ្នាំ និងបុរស អាយុ៣៩ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩)។
បច្ចុប្បន្ននេះ កុមារីខាងលើ ត្រូវបាន ក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ហើយ៕
អត្ថបទដែលជាប់ទាក់ទង