គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តសាំយ៉ុងបុកម៉ូតូយ៉ាងពេញទំហឹង យុវជន៣នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖ សិស្សសាលា ៣នាក់ ត្រូវបានរថយន្ត SSANGYONG បុកស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូឌុបគ្នា៣នាក់តាមដងផ្លូវ ហើយក៏ជ្រុលចង្កូតចូលមកចំណែកផ្លូវម្ខាងទៀត ក៏ត្រូវរថយន្ត SSANGYONG បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងការពីរព្រឹក ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ដែលស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨២-១៨៣ ម្តុំចំណុចមុខសាលាបឋមសិក្សាអនុវិទ្យាល័យសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងគ្រួសារ ដោយធ្វើការសម្រួលចរាចរណ៍តាមដងផ្លូវកុំឱ្យមានការកកស្ទះ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ភាគីខាងម៉ូតូមួយគ្រឿងម៉ាក HONDA-SCOPPY ពណ៌ស គ្មានផ្លាកលេខ ជិះឌុបគ្នា៣នាក់ មានទិសដៅភ្នំពេញទៅខេត្តព្រះសីហនុ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកជ្រុលចង្កូតចូលមកចំណែកផ្លូវម្ខាងទៀត រួចក៏ត្រូវបានរថយន្ត មួយគ្រឿងម៉ាក SSANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-8400 ដែលមានទិសដៅផ្ទុយគ្នា បុកយ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះទាំង៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។ បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបរបានចុះពីក្នុងរថយន្តរត់គេចខ្លួនបាត់ស្រមោលក្រោយកើតហេតុ កម្លាំងនគរបាលជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ក៏បានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ និងអូសយករថយន្តបង្ក និងម៉ូតូជងរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ។
ចំណែកសពជនរងគ្រោះទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ និងទំនាក់ទំនងទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ19




