ក្រសួងសុខាភិបាលនៃកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២១នាក់ ឆ្លងសហគមន៌ទាំងអស់ (ភ្នំពេញ ១១នាក់ ក្រុងព្រះសីហនុ ១០នាក់) និងមានជាសះស្បេីយ ២នាក់
គិតត្រឹមវេលាម៉ោង ០៧:៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២១នាក់ ឆ្លងសហគមន៌ទាំងអស់ (ភ្នំពេញ ១១នាក់ ក្រុងព្រះសីហនុ ១០នាក់) និងមានជាសះស្បេីយ ២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន៩៥៣នាក់ ចំនួនសំរាកពេទ្យកេីន ៤៦១នាក់ និងចំនួនជាសះស្បេីយសរុប ៤៩១នាក់ និងស្លាប់គ្មាន ។
ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវរក្សាគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
ក្រសួងសុខាភិបាលយេីងបានធ្វេីតេស្តចំនួន ៥២១៨៣១ ស្មេីនឹង ៣២១០៦១ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។



