ឃោឃៅណាស់ ! កូនបង្កើតវាយម្តាយ រងរបួសយ៉ាងដំណំ

ខេត្តកំពត៖ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ មិនា ២០២១ មានករណី ហិង្សាដោយចេតនា នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បង្ករឡើងដោយជនសង្ស័យឈ្មោះ ហូ រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ ( ជាម្តាយបង្កើត)បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល ។ មូលហេតុ ខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អហ ខេត្តកំពត ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធី ។ ដោយ១៩
