ពិធីប្រគល់ផ្ទះមនុស្សធម៌ទី ៧៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជូនលោកយាយ អាយុ៨៦ឆ្នាំ (ជារាទុរគត) គ្មានកូនចៅ

ខេត្តសៀមរាប៖ នេះជាផ្ទះមនុស្សធម៌ទី ៧៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលត្រូវប្រគល់ជូនលោកយាយ អាយុ៨៦ឆ្នាំ (ជារាទុរគត) គ្មានកូនចៅ ដែលរស់នៅ ភូមិត្រីញ័រ ឃុំត្រីញ័ ស្រុកពួក ខេត្តសៀមរាប ។ លោកជំទាវ ទាង អេង ទៀ សីហា តំណាងគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខា កាកបាទក្រហមកម្ពុជាខេត្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ ទីណាមានទុក្ខលំបាកទីនោះតែងតែមាន កាកបាទក្រហមចុះជួយជានិច្ច ទោះបីមានផលបះពាល់ពីជំងឺខូវីត១៩ក្តី ក៏គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខា បានយកចិត្តទុកដាក់បំពេញការងារជាប្រចាំផងដែរ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ ទាង អេង ទៀ សីហា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត សប្បុរសរបស់លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្មកាបូបកំប្លោក «បាលិលេយ្យ» ដែលតែងតែរួមចំណែក ចូលរួមឧបត្ថម្ភរាល់សកម្មភាពមនុស្សធម៌ និងការងារសង្គមកន្លងមកក្នុងខេត្តសៀមរាប និងបានចូលរួមចំណែកឧបត្ថម្ភថវិកា សាងសង់ផ្ទះមនុស្សធម៌ចំនួនមួយខ្នងផ្ទះជូនលោកយាយ ដោយឃើញគាត់មានជីវភាពខ្វះខាត គ្មានកូនចៅជាទីពឹងពាក់ដូចអ្នកដ៏ទៃ ៕

 

អត្ថបទដែលជាប់ទាក់ទង