ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តស្ត្រីជានគរបាលនៅស្រុកសៀមប៉ាង ដែលបំបៅដោះកូនក្នុងពេលប្រតិបត្តិការការងារ
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោម្នាក់ (បម្រើការងារនៅអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលបំបៅដោះកូនក្នុងពេលប្រតិបត្តិការការងារ ដើម្បីកុំឲ្យគាត់បាក់ទឹកចិត្ត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ស្ត្រីក្នុងឱកាសទិវាអន្តរជាតិនារីខួបទី១១០។