រថយន្តដឹកកម្មករក្រឡាប់រងរបួសធ្ងន់ស្រាល ៦០នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ រថយន្តដឹកកម្មករកម្មការិនីរោងក្រឡាបផ្ងារជើងមានអ្នករងរបួសធ្ងន់ស្រាលជិត ៦០អ្នក នៅក្រុងបាវិត ខណៈហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ លោកវេជ្ជបណ្ឌិតកែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថានៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានកម្មករជាង៥០នាក់ដែលជិះនៅក្នុងរថយន្តប៉ុន្តែចំពោះអ្នករងរបួសបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋចំនួន ៣០នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តកម្មករបើកបរពីលិចទៅកើតសំដៅទៅរោងចក្រ ស្រាប់តែមានរថយន្តក្រុងបើកបរបញ្ច្រាសទិសគ្នាខណៈរថយន្តដឹកកម្មករវ៉ាជែង ហើយវ៉ាក់អឺជាមួយរថយន្តក្រុងហើយបួងចង្កូតគេចបណ្ដាលឱ្យក្រឡាប់ចាក់ចោលកម្មករឲ្យដេករដូករណែលពេញផ្លូវតែម្ដង។
បច្ចុប្បន្នកម្មករកម្មការិនីកំពុងតែធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យប្រតិបត្តិជីភូ មន្ទីរពេទ្យស្រុកស្វាយទាប និងមន្ទីរពេទ្យខេត្តស្វាយរៀង ហើយក៏មានការយកចិត្តទុកដាក់ពីអាជ្ញាធរផងដែរ៕ ដោយP១៩



