ក្រសួងសុខាភិបាលប្រកាសពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៤នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី ចំនួន​ ៣៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២៦៤នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦៣៩នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៦២៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់សរុប​ ១នាក់ ។ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។

អត្ថបទដែលជាប់ទាក់ទង