សន្និសីទសារព័ត៌មាន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” នឹងធ្វើថ្ងៃចន្ទ ទី១៥ ខែមីនា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទីព្រឹក ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តិធម៌នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជេីញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕