សម្ដេចប្រមុខរដ្ឋស្ដីទី សម្រេចបញ្ចប់តំណែង លោក ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើអនុរដ្ឋលេខាធិការ។
កាលពីម្សិលមិញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក ព្រំ សាន ផងដែរ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការសម្រេចលុប «សមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា» នេះ គឺ ដោយសារសមាគម នេះ បានផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចសន្យាដែលសាមីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន»៕