ឃាត់ខ្លួនក្មេងទំនើងលេងកាំបិតហោះ ប៉័ងតោខ្វៃ ១៣នាក់ នៅខណ្ឌចំការមន
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការណ៏ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប៉ុស្តិ៍នគរបាលវាលវង់ បានឃាត់ខ្លួនក្មេងទំនើង ១២នាក់រួចបន្តឃាត់ ម្នាក់ទៀត សរុប ១៣នាក់ ពាក់ព័ន្ធនិងករណី បង្កហឹង្សាដោយចេតនា ប្រើកាំបិតនិងដាវកាប់ទៅលើយុវជន៣នាក់ បណ្តាលរងរបួសធ្ងន់ ។
កាលពីវេលាម៉ោង២១និង៤០នាទី យប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុចផ្ទះ៧៨៦ ផ្លូវ៧ ក្រុម២៥ ភូមិ.សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ១៣នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហ៊ុន ពិសី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវជាតិលេខ២១១ ភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ គ្មាន ។
២-ឈ្មោះ យង់ រតនៈ ហៅតា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។
៣-ឈ្មោះ ប្រុក ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។
៤-ឈ្មោះ ទីម ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។
៥-ឈ្មោះ តាំង សូឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។
៦-ឈ្មោះ ថន ចាន់មករា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស (ស្តាយកាតាបមានកាំប៉ិតចំនួន ៣)។
៧-ឈ្មោះ សែម រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស។
៨-ឈ្មោះ ឆិល ឡង ឌី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ។
៩-ឈ្មោះ លឹម គឹមសុភក្ត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។
១០-ឈ្មោះ សី វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។
១១-ឈ្មោះ ម៉េត ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
១២-ឈ្មោះ សូត្រ សុមេតា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។
១៣-ឈ្មោះ ភួង មុន្ទីពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចផ្សារសេរីភាព សង្កាត់វាលវង់ ខណ្ឌ៧មករា ។
សម្ភារៈដកហូតបាន កាំបិតប៉័ងតោ ៣ដើមនិងម៉ូតូ ៥គ្រឿង។
ហេតុការណ៍ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១.៤០នាទី ជនរងគ្រោះឈ្មោះ ឡេង សំណាង – ឈ្មោះ ណារុន វឌ្ឍនៈ និងឈ្មោះ សៅ សុខហេង រួមនិងមិត្តភក្តិមួយចំនួនទៀតកំពង់អង្គុយលេងនៅមុខផ្ទះលេខ៧៨៦ ផ្លូវ៩៧ ក្រុម២៥ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែលជិត ២០នាក់ ជិះម៉ូតូជាង ១០គ្រឿង មកឈប់នៅក្បែរជនរងគ្រោះកំពុងឈរជែកគ្នា ហើយនាំគ្នាចុះមកដេញកាប់មកលើជនងគ្រោះ បណ្តាលឲ្យរងរបួសលើឈ្មោះ ឡេង សំណាង – សៅ សុខហេង និង ឈ្មោះ ណារុន វឌ្ឍនៈ រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូបើកគេច ខ្លួនបាត់អស់ទៅ រីឯជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូនទៅកាន់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីពេទ្យកាល់ម៉ែត្រដើម្បីព្យាបាលរបួស។ រហូតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣និង០០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គួង មុន្ទីពេជ្រ នៅចំណុចមុខផ្សារសេរីភាព ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងបន្តឃាត់ខ្លួន ១២នាក់ទៀតនៅ នៅក្រោយសាលាបឋមបាក់ទូក ផ្លូវ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
បច្ចុប្បន្នជនសង្ស័យទាំង ១៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនិតិវិធី ៕











