ឯកឧត្តម ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតំរូវការចាំបាច់

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងករណីមានតំរូវការចាំបាច់ ក្រុមការងារយើងបានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះអាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុតដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។













