Detail Top Banner

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវនាវដល់សាធារណជន កុំចែកចាយបន្ត ព័ត៌មានក្លែងក្លាយ

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវនាវដល់សាធារណជន កុំចែកចាយបន្ត ចំពោះសេចក្តីណែនាំនេះ គឺមិនត្រឹមត្រូវទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអំពាវនាវសាធារណជនមេត្តាកុំចែកចាយ​លេខ​ទូរស័ព្ទទាំងនេះ គឺមិនពិតទេ ព្រោះមិនដំណើរការទេ។ ចំណែកលេខ ១១៥ នៅតែប្រើប្រាស់បានជាធម្មតា។

ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា ៤២៥ “បទក្លែងព័ត៌មាន” បានចែងថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១-២ ឆ្នាំ និងពិន័យជាប្រាក់ពី ២-៤ លានរៀល អំពើផ្ដល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឱ្យជឿថានឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឱ្យទ្រុឌទ្រោម ឬការធ្វើឱ្យខូចខាត ប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស។

 

អត្ថបទដែលជាប់ទាក់ទង