វីវរហើយ សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នទ្វេដង ក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី កើនឡើងចំនួន ១០៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ៨៨នាក់
វីវរហើយ សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នទ្វេដង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត នូវ វិធានការ ៖
៣ ការពារ “ ពាក់ ម៉ាស់ លាងដៃ ញឹកញាប់ និង រក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយ ម៉ែត្រ កន្លះឡើង។
វិធានការ ៣ កុំ “ កុំទៅ កន្លែង មាន មនុស្ស ច្រើន កុះករ កុំទៅ កន្លែង ដែលបិទជិត គ្មានខ្យល់ ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និង កុំ ប៉ះពាល់ គ្នា ដូចជាពេលជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នា ” ជាដើម ។
បើគិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសពីរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី កើនឡើងចំនួន ១០៥នាក់ សរុប១៤៣០នាក់ មានអ្នកជាសះស្បេីយចំនួន ៨៨នាក់ សរុប ៨១៨នាក់ កំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់ និងស្លាប់ ១នាក់ដដែល ៖