“ត្រូវសន្យាខ្លួនឯងថា ចាប់ពីថ្ងែនេះតទៅឈប់ចោលសំរាមនៅក្នុងចំម្ការដូងប្រេងទៀតហេីយ”

ឯកឧត្តម ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា បានសរេសេរបង្ហោះតាមបណ្តាញសង្គមដែលមានន័យដើមទាំងស្រុងថា៖ ” ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជាបានចាប់បដិសន្ធិឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីបេីកសម្ពោធដាំដេីមដូងប្រេងជាលេីកដំបូង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៧ នៅលើទឹកដីខេត្តព្រះសីហនុ បេីគឹតរហូតមកដល់ពេលនេះមានអាយុកាល២៤ឆ្នាំបានកន្លងផុតទៅហេីយ ក្នុងនោះក្រុមហ៊ុនបានចំណាយទុនវិនិយោគអស់ប្រមាណជាជាង ១០០លានដុល្លារអាមេរិកទៅហេីយ កុំថាឡេីយទទួលបានប្រាក់ចំណេញសូម្បីតែដេីមទុនវិនិយោគក៏នៅមិនទាន់បានទទួលមកវិញផង ក្នុងរយៈពេល ២៤ឆ្នាំនេះ ខ្ញុំត្រូវឆ្លងកាត់សង្គ្រាម ផ្គររន្ទះ រហូតមកដល់ពេលនេះក៏នៅតែមានជនខិលខូចមករំលោភយកដីធ្លីថែមទៀតផង។

ជាលទ្ធផលរយៈពេល២៤ឆ្នាំនេះទទួលបានតែសំរាមដែលត្រូវបោសសំអាត នៅក្រោយពេលក្រុមអ្នកទេសចរណ៍ក្រោយពេលពួកគេកន្ទេលត្រឡប់ទៅវិញ។ ឆ្លងកាត់រយៈពេល ២៤ឆ្នាំនេះ ជនបរទេសដែលបាននាំគ្នាមកបោះទុនវិនិយោគរួមគ្នាជាមួយនិងខ្ញុំ និងអ្នកបច្ចេកទេសមួយចំនួនផង បានបាត់បង់ជីវិតជាបណ្ដើរៗអស់ទៅហេីយ ចំណែកឯអ្នកនៅរស់រានមានជីវិតក៏មានវ័យកាន់តែចំណាស់អស់ទៅហេីយដែល បេីតាមការប៉ាន់ស្មានមេីលទៅរហូតដល់ថ្ងៃអវស្សាន្តនៃជីវិតរបស់ខ្ញុំនិងដៃគូរបរទេសទៅទៀត ក៏នៅតែមិនទទួលបានប្រាក់ថ្លៃដេីមទុនវិនិយោគនេះមកវិញដែរ ប្រហែលជាអាចទទួលបានតែកាដូសំរាមដែលក្រុមអ្នកទេសចរណ៍ អសីលធម៌មុខដដែលៗ តែងតែយកមកបោះចោលនេះតែប៉ុណ្ណឹងទេមេីលទៅ ។

បេីបងប្អូនពិតជាមានបេះដូងមែនសូមមេីលរូបភាពនេះហេីយពិចារណាផងទៅ ថាតេីប្រមុខរាជរដ្ឋាភិបាលយេីងលោកខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ជាមួយនិងអ្វីៗគ្រប់បែបយ៉ាង រួមជាមួយរូបខ្ញុំ ព្រមទាំងក្រុមអ្នកវិនិយោគទុនបរទេស បុគ្គលិក កម្មករ ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទេីបទទួលបានសមិទ្ធផលដ៏ថ្មីត្រចះត្រចង់មួយនេះ ។

បេីបងប្អូនមិនស្រឡាញ់ខ្លួន និងក្រុមគ្រួសារខ្លួនឯងទេ គួរតែទុកកិត្តិយសឲ្យជាតិខ្មែរ ថ្នាក់ដឹកនាំខ្មែរ រួមជាមួយនិងប្រជាពលរដ្ឋខ្មែរយេីងផង។

(ត្រូវសន្យាខ្លួនឯងថាចាប់ពីថ្ងែនេះតទៅឈប់ចោលសំរាមនៅក្នុងចំម្ការដូងប្រេងទៀតហេីយ)៕ “























