Detail Top Banner

ក្មេងទំនើង ៤នាក់ ខឹងភ្លើងចាំងភ្នែក វាយបំបែកអំពូលហ្វារលម្អរនៅក្នុងសួនច្បារសម្ដេច ចៅហ្វាវាំង គង់ សំអុល

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីមានជនពុំស្គាល់មុខវាយកម្ទេចអំពូលភ្លើងបំភ្លឺនិងពណ៏លម្អរ លើបុស្បុក ក្នុងសួន សម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំងសមត្ថកិច្ចនគរបាល បានចុះស្រាវជ្រាវជាបន្ទាន់និង​ឈាន​​ដល់ការឃាត់ខ្លួនក្មេងទំនើង ទាំង ៤នាក់ខាងលើ ដែលមានអាយុក្រោម ១៨ឆ្នាំ ។
បើយោងតាមការបញ្ចាក់ពីលោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង​ បានឲ្យដឹងថាក្រោយពីការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនក្មេង ៤នាក់ ដែលបានធ្វើសកម្មភាពវាយបំបែក អំពូលភ្លើងបំភ្លឺនិង អំពូល​​ភ្លើងពណ៌លំអរ ក្នុងបុស្បុកសួនច្បារសម្ដេចហ្វាវាំង គង់ សំអុល កាលពីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។
ក្មេងទំនើងទាំង ៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សុទ្ធ សំណាង ហៅ(ចក់) អាយុ១៤ឆ្នាំ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
២.ឈ្មោះ មុំ គឹមហួរ អាយុ១៧ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
៣. ឈ្មោះ ខេង ចាន់ទ័រ អាយុ១៤ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
លោកអធិការបានបញ្ជាក់ថា ទាំង៣នាក់ គឺជាជនដៃដល់។ ចំណែកឯម្នាក់ទៀតជាបក្ខពួកដើរជាមួយមានឈ្មោះ លី សុរ៉េត អាយុ១៤ឆ្នាំ តាមការឆ្លើយចម្លើយរបស់ក្មេងទាំងបួននាក់ពួកគេឆ្លើយថា មូលហេតុដែល
គេវ៉ៃអំពូល ដោយសារខឹងនឹងអំពូលឆេះ ភ្លឹបភ្លែតៗ ធ្វើឲ្យចាំងភ្នែកពួកគេ ។
លោកអធិការនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះក្មេងទាំង ៤នាក់ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តរួចហើយកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ តែមិនដឹងថា វាសនាពួកគេយ៉ាងណានោះទេ។
បើយោងតាមការបញ្ចាក់ពីសាលាខេត្តបានឲ្យដឹងថា អាចឲ្យណាព្យាបាល ក្មេងទាំង ៤នាក់ ចេញថ្លៃសំណង​នៃការខូចខាតទ្រព្យសម្បត្តិសាធារណៈ ដែលពួកគេបានប្រព្រឹត្តនឹងមិនយកទោសពៃរ៍អ្វីឡើយពីព្រោះអាយុក្រោម ១៨ឆ្នាំ ៕
អត្ថបទដែលជាប់ទាក់ទង