ឯកឧត្តម សាម៉ន បណ្ឌិត្យ៖ អ្នកសារព័ត៌មានដែលទទួលបានការអនុញ្ញាតអាជ្ញាបណ្ណបើកដំណើរអាជីវកម្មពីក្រសួងព័ត៌មានហើយសូមមេត្តា អនុវត្តន៌ការងារឲ្យស្របតាមច្បាប់របបសារព័ត៌មាននិងការទទួលខុសត្រូវខ្ពស់
ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានសរសេរបង្ហោះតាមបណ្តាញសង្គមថា ៖ “ក្នុងនាមរូបខ្ញុំជាពុទ្ធសាសនិក១រូបគឺសូមគាំទ្រនូវ ប្រកាសរបស់ក្រសួងព័ត៌មានលេខ ១០៧ ព.មប្រក ចុះថ្ងៃទី ១៨ មិនា ២០២១ ស្តីពីការលុបអាជ្ញាបណ្ណអាជីវកម្មគេហទំព័រសារព័ត៌មានរបស់ឈ្មោះ ផែង វណ្ណៈ ដែលបានជេរប្រមាថចំពោះព្រះសង្ឃហើយធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ”
ឯកឧត្តម ក៏បានបន្ថែមទោតថា ៖ “ចេះឯង អោយក្រែងអ្នកដ៏ទៃផង ។ សង្ឃឹមថា អ្នកសារព័ត៌មានដែលទទួលបានការអនុញ្ញាតអាជ្ញាបណ្ណបើកដំណើរអាជីវកម្មពីក្រសួងព័ត៌មានហើយសូមមេត្តា អនុវត្តន៌ការងារអោយស្របតាមច្បាប់របបសារព័ត៌មាននិងការទទួលខុសត្រូវខ្ពស់ចំពោះខ្លឹមសារ អត្ថបទ រូបភាព ការអត្ថាធិប្បាយ រឺបកស្រាយព័ត៌មាន អោយស្របតាម ក្រមសីលធម៎វិជ្ជាជីវសារព័ត៌មាន ជៀសអោយបានពីការប្រឈមចំពោះមុខច្បាប់ រឺចំនុចខុសឆ្គងណាមួយដែលកើតឡើងដោយ ប្រការណាមួយ។ ”