លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សម្តែងនូវទឹកចិត្តអាណិតអាសូរយ៉ាងខ្លោចចិត្តចំពោះកុមារាអាយុ៦ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងនូវទឹកចិត្តអាណិតអាសូរ ចំពោះ កុមារាអាយុ៦ឆ្នាំដែលមានវិជ្ជមានវីរុសកូវីដ១៩យ៉ាងខ្លោចចិត្ត ម្យ៉ាងទៀតអាណិតក្រុមគ្រូពេទ្យ ប្រឈមសព្វបែបយ៉ាង។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៏តាមរយៈសារសម្លេងថា៖មានតែបួងសួងសុំឲ្យបារមីវត្ថុស័ក្តិសិទ្ធ ជួយគាំទ្រនូវនយោបាយរបស់រាជរដ្ឋាភិបាល ដែលខិតខំប្រឹង ប្រែងដាក់ចេញនូវវិធានការណ៏ “៣កុំ៣ការពារ” និងសារនយោបាយជាបន្តបន្ទាប់ យើងខិតខំអនុវត្តផ្សព្វផ្សាយ ដើម្បីបញ្ចៀស។
សុំឲ្យស្ត្រី រួមចំណែកផ្សព្វផ្សាយការពារ វិធានការណ៏”៣កុំ៣ ការពារ” បញ្ជ្រៀបឲ្យបានយល់ដឹងគ្រប់ៗគ្នា ។
ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត “សូមដឹងគុណដល់បារមីព្រះម៉ែធរណី ព្រះម៉ែគង្គា ព្រះអគ្គី ព្រះវាយោ សុំឲ្យលោកជួយ ផាយផាត់ឲ្យអស់នូវឧត្បាតចង្រៃពិសេសអាកូវីដ១៩ហ្នឹង សុំឲ្យធ្លាក់ ទៅក្នុងទឹកសមុទ្រឲ្យអស់ កុំឲ្យមកលងយាយី គំរាមកំហែងដល់ប្រជា ពលរដ្ឋយើងដល់កូនៗ ចៅៗយើងដែលគ្នាអត់ដឹងអីសោះ”។
នៅលើបណ្តាញសង្គមហ្វេសបុកសុទ្ធ បានបង្ហាញ នូវអារម្មណ៍ក្តុកក្តួល នៅពេលដែលកុមារា អាយុ៦ឆ្នាំម្នាក់នេះ ឆ្លងវីរុសកូវីដ១៩ថ្មីពីម្តាយ រស់នៅ(សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ)ត្រូវបាន ក្រុមគ្រូពេទ្យមកជួយសង្គ្រោះ នាំកុមារារូបនោះទៅព្យាបាលជំងឺកូវីដ១៩ និងបានជូនពរឲ្យកុមារារូបនោះឆាប់ជាសះស្បើយពីជំងឺ ដ៏កាចសាហាវនេះផងដែរ។
កុមារាតូចក្នុងសំលៀកបំពាក់ខោខ្លីពណ៌ខៀវ ពាក់អាវយឺតពណ៌ស និងពាក់ម៉ាសដើម្បីការពារ តាមវិធានការណ៌អនាម័យរបស់ក្រសួងសុខាភិបាលផងនោះនិងស្ពាយកាបូបសំលៀកបំពាក់ ពាក់ស្បែកជើងប៉ាតា យួរថង់ក្រដាសមួយកាន់នៅនឹងដៃដើរសំដៅឡើងឡានសាមុយពេទ្យម្នាក់ឯង ដោយកាយវិការនិងទឹកចិត្តអង់អាចក្លាហានគ្មានភាពភ័យខ្លាចតក់ស្លុតក្នុងចិត្ត សូម្បីតែបន្តិចឡើយ ខណៈដែល អ្នកភូមិទួលសង្កែផ្ទះក្បែរគាត់ នាំគ្នាឈរមើលនិងសម្តែងទឹកចិត្តអាណិតអាសូរដល់កុមារានោះ៕ by AKP