រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធទាំងស្រុង ចំពោះព័ត៌មាន ជំងឺកូវីដ-១៩ បានធ្លាយដល់ក្រុងប៉ោយប៉ែត
រដ្ឋបាលក្រុងសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្រុងប៉ោយប៉ែតរហូតមកទល់ពេលនេះ មិនទាន់មានជនណាមួយមានវីជ្ជមានកូវីត១៩ (ឆ្លងក្នុងសហគមន៍២០កុម្ភៈ)ឡើយ ព័ត៌មានដែលផ្សព្វផ្សាយតាម Youtubeនេះ គឺជាព័ត៌មានមិនពិត និងសូមបដិសេធទាំងស្រុង ។
រដ្ឋបាលក្រុម សំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធមានវិធានការចំពោះបុគ្គលដែលបានបង្ហោះ ឬចែកចាយព័ត៌មាននេះ យកមកទទួលទោសតាមច្បាប់ ។


