ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ.១៩ថ្មីចំនួន ៤៨នាក់

គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ.១៩ថ្មីចំនួន ៤៨នាក់ ក្នុងនោះករណី​សហគមន៍​ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន ៤៧នាក់ និង ១ករណីទៀត គឺជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១៥នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមបញ្ជាក់ថា អ្នកឆ្លងកូវីដ.១៩ ទាំង ៤៨នាក់នោះ មានម្នាក់ជាស្ត្រីជនជាតិចិន ធ្វើដំណើរមកពីប្រទេស​ចិន​មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ និង ៥៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍​២០​កុម្ភៈ» ដែលរួមមាន ជនជាតិចិនចំនួន ១៧នាក់ និងជនជាតិខ្មែរ ៤០នាក់ រកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ចំណែកអ្នកជាសះស្បើយទាំង ១៥នាក់វិញ គឺជាសុទ្ធសឹងអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងនោះរួមមាន ជនជាតិចិន ១២នាក់ ជនជាតិវៀតណាម ២នាក់ និងជនជាតិខ្មែរម្នាក់ ដោយទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន ២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អត្ថបទដែលជាប់ទាក់ទង