អាជ្ញាធរខណ្ឌឫស្សីកែវ បានបន្តរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ.១៩ ចំនួនម្នាក់ ជាស្ត្រី អាយុ៣១ឆ្នាំ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ បានបន្តរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ.១៩ ចំនួនម្នាក់ ជាស្ត្រី អាយុ៣១ឆ្នាំ មានទីលំនៅបុរី​ ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១
អាជ្ញាធរខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង០៨ និង០០នាទីព្រឹក បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ១នាក់ ជាស្ត្រី អាយុ៣១ឆ្នាំ មានទីលំនៅបុរី​ ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​។ ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ២ នាក់ (បុរសជនជាតិម៉ាឡេស៉ី ១ នាក់ និងស្ត្រីជនជាតិខ្មែរ ១នាក់) តម្រូវឲ្យធ្វើចត្តាឡីស័ក និងត្រៀមយកសំណាកជាបន្ត ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខន​ទីណង់​តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕
អត្ថបទដែលជាប់ទាក់ទង