សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតិឲ្យប្រជាពលរដ្ឋកម្ពុជា ឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃពុធ ៣ .៤. ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៤តទៅ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្ដីពីការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ពី ថ្ងៃពុធ ៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ និងវិធានបង្ការ និង ទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-19 ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយហ្មត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរលើយានយន្ដរបស់ខ្លួន ក្នុងឱកាសនៃការឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង