ប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ សរុបចំនួន ១៦៨នាក់ ស្រី ៦៨នាក់ ក្នុងនោះកុមារា ៩នាក់ កុមារី ៤នាក់
ខេត្តសៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦.០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១៦៨នាក់ ស្រី ៦៨នាក់ ក្នុងនោះកុមារា ៩នាក់ កុមារី ៤នាក់ មានដូចខាងក្រោម ៖
១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត ចំនួន ២នាក់ស្រី។
២- សម្រាប់ច្រករបៀងអូរបីជាន់ចំនួន ៣២នាក់ ស្រី ១២នាក់។
៣- សម្រាប់ច្រករបៀងម៉ាឡៃចំនួន ៤៦នាក់ ស្រី ២១នាក់ កុមារា ៩នាក់ កុមារី ៤នាក់។
៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់ ចំនួន ៨៤នាក់ ស្រី ៣៤នាក់។
៥- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន មិនមាន។
៦- ខេត្តប៉ៃលិន ចំនួន ៤នាក់ ស្រីចំនួន ១នាក់ ។
សូមបញ្ជាក់ថា ពួកគាត់ទាំង ១៦៨នាក់ ស្រី ៥០នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះ ចំនួន ១៦៤នាក់ ស្រី ៦៧នាក់ ត្រូវបានបញ្ជូនទៅខេត្តសៀមរាបរួចហើយ។
ចំណែកនៅខេត្តបាត់ដំបង មិនមាន និងខេត្តប៉ៃលិនចំនួន ៤នាក់ ស្រី ១នាក់ មិនទាន់បានបញ្ជូនទៅខេត្តសៀមរាបឡើយ ៕