សូមបង្កើនការប្រុងប្រយ័ត្ន!!! ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ថ្មី កើនឡើងសរុបចំនួន ៧៣នាក់

គិតត្រឹមវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣នាក់ (ឆ្លងសហគមន៌ ៧១នាក់ និង នាំចូល ២នាក់) និងមានជាសះស្បេីយ ១៧នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៧៥៣នាក់ ចំនួនសំរាកពេទ្យ ៧៨១នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៦៧នាក់ សរុបស្លាប់ ៣នាក់ដដែល បងប្អូនត្រូវបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ( CDC ) បានធ្វេីតេស្តចំនួន ៦៤០៩០៤ ស្មេីនឹង ៣៨១៤៩ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។









