សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អំណោយ ជាអង្ករ និងថវិកាជូនគ្រួសារសព លោកស្រី អ៉ីន ម៉ានីតា

ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អំណោយ ជាអង្ករ និងថវិកាជូនគ្រួសារសព លោកស្រី អ៉ីន ម៉ានីតា ដែលបានទទួលមរណភាព ដោយ​សារ ជំងឺកូវីដ-១៩ នៅថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយក​ថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគលជូនគ្រួសារ នៃសព លោកស្រី អ៊ីន ម៉ានីតា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាព នៅ​​វេលា​ម៉ោង ៥:៤០នាទីព្រឹក ដោយសារជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៦២ឆ្នាំ ។

អំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូននាពេលនេះរួមមាន ថវិកាចំនួន៥,០០០,០០០៛ និង អង្ករ ៤បាវ ស្មើ ១០០​គីឡូក្រាម៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង