ក្រសួងសុខាភិបាល នៃកម្ពុជា ប្រកាសពីការ​រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ២៩នាក់

ក្រសួងសុខាភិបាល នៃកម្ពុជា គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២១នេះ ប្រកាសពីការ​រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ២៩នាក់​ (ឆ្លងសហគមន៌​ ២៧នាក់​ និង​ នាំចូល​ ២នាក់) និងមានជាសះស្បេីយ​ ៣៤នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៨១៧នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៧៧៧នាក់​​​​ និងចំនួនជាសះ​ស្បេីយសរុប​កេីន ១០៣៣នាក់​​​​​​​​​​​​​​​​​ និងស្លាប់ថ្មី​ ១​នាក់ សរុប​ស្លាប់ ៥នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ហើយត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ៦៥៤៨៩ ស្មេីនឹង​ ៣៨៩៧៦ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ។

អត្ថបទដែលជាប់ទាក់ទង