ត្រី​រាជ ​ដែល​ជា​ប្រភេទ​ត្រី​ទទួល​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​បំផុត​ ហើយ​ជា​ប្រ​ភេទ​ត្រី​បន្លាស់​ទី​ទឹក​សាប​ធំ​ជាង​គេ​ក្នុង​ពិ​ភព​លោក

ត្រី​រាជ ​ដែល​ជា​ប្រភេទ​ត្រី​ទទួល​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​បំផុត​ ហើយ​ជា​ប្រ​ភេទ​ត្រី​បន្លាស់​ទី​ទឹក​សាប​ធំ​ជាង​គេ​ក្នុង​ពិ​ភព​លោក អាច​មាន​ប្រវែង​រហូត​ដល់ ០៣ ម៉ែត្រ​​ និង​ទម្ងន់​​រហូត​ដល់ ៣០០ គី​ឡូ​ក្រាម​។ ជា​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ខែ​តុលា ដល់​ខែ​ធ្នូ ត្រី​រាជ​បន្លាស់​ទី​ពី​អាង​ទន្លេ​មេគង្គ​ក្រោម​ ទៅ​កាន់​ទន្លេ​មេ​គង្គ​ខាង​លើ​ ភាគ​ឥឦសាន​នៃ​ប្រទេស​កម្ពុជា​ និង​អាច​ឆ្លង​ទៅ​ដល់​ប្រទេស​ឡាវ និង​ថៃ​ ដើម្បី​ពង​កូន​។
ត្រី​រាជ​រង​ការ​គំរាម​​កំហែង​ចម្បងៗ​ដូច​ជា ការ​នេ​សាទ​ហួស​កម្រិត ការ​បាត់​បង់​ទី​ជម្រក​ធម្ម​ជាតិ​ និង​ការ​រី​ក​រាល​ដាល​សេ​ណេ​ទិច​ពូជ​មិន​សុទ្ធ​ចូល​ទៅ​កាន់​ប្រភេទ​ពូ​ជសុទ្ធ​ក្នុង​ទី​ជម្រក​ធម្ម​ជាតិ​​។
អត្ថបទដែលជាប់ទាក់ទង