លោកវេជ្ជបណ្ឌិត អុឹម សុភី បានថ្លែងអំណរគុណយ៉ាងចំពោះសម្តេចតេជោ ហ៊ុន សែន និងគ្រូពេទ្យជំនាញ

លោកវេជ្ជបណ្ឌិត អុឹម សុភី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត មើលថែទាំព្យាបាល និងជួយជ្រោមជ្រែងសព្វបែបយ៉ាងរហូតបានធូរស្បើយ ឆ្លងផុតពីសេចក្តីស្លាប់នៃគ្រោះកាចមួយនេះ ។

សូមអានសំណេររបស់លោក វេជ្ជបណ្ឌិត អុឹម សុភី ខាងក្រោមនេះ





#ខ្ញុំបាទវេជ្ជ. អុឹម សុភី និងក្រុមគ្រួសារបានរងគ្រោះដោយសារជំងឺឆ្លងកូវីដ-19 តាមរយៈការធ្វើតេស្តរកឃើញវិជ្ជមាន កាលពីថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០២១។
ក្រោយពីត្រូវបានសង្គ្រោះបន្ទាន់អស់រយៈពេល ១៦ថ្ងៃ ខ្ញុំបាទបានចេញពីបន្ទប់សង្គ្រោះបន្ទាន់កាលពីវេលាម៉ោង ១០:០០នាទី យប់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ មកនៅបន្ទប់ព្យាបាលធម្មតា ដោយសារអាការ:ជំងឺរបស់ខ្ញុំបាទ បានត្រូវធូរស្បើយច្រើនហើយ។
#ខ្ញុំបាទមានសេចក្តីត្រេកអរជាពន្លឹក និងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដែលមិនអាចកាត់ថ្លៃបាន ចំពោះរាជរដ្ឋាភិបាល សូមអរគុណព្រះរស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល, អរគុណលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ព្រមទាំងសូមអរគុណចំពោះក្រុមគ្រូពេទ្យ ពិសេសមិត្តសម្លាញ់របស់ខ្ញុំ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត មើលថែទាំព្យាបាល និងជួយជ្រោមជ្រែងសព្វបែបយ៉ាង ដល់អ្នកជំងឺទាំងអស់ រួមទាំងរូបខ្ញុំបាទផងដែរ រហូតបានធូរស្បើយ ឆ្លងផុតពីសេចក្តីស្លាប់នៃគ្រោះកាចមួយនេះ។
#ឆ្លើយតបនឹងសេចក្តីថ្លែងអំណរគុណខាងលើនេះ ខ្ញុំបាទសូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ លោក-លោកស្រី នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត-19 និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងសម្លាញ់ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង សូមបានសមប្រកបទៅនឹងពុទ្ធពរទាំង 4 ប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ ឈ្នះអស់មារសត្រូវ ពិសេសសូមឱ្យជំងឺឆ្លងកូវីដ-19 វិនាសអស់ក្នុងពេលឆាប់ៗនេះ។
#ជាមួយគ្នានេះដែរខ្ញុំបាទក៏សូមសម្ដែងនូវការអរគុណចំពោះបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលបានអាណិត ស្រលាញ់ ជួយជ្រោមជ្រែង ព្យាយាមសួរសុខទុក្ខ និងលើកកម្លាំងចិត្ត សព្វបែបយ៉ាង ដល់គ្រួសារខ្ញុំ ដែលអាចជួយជាឋាមពលជំរុញឲ្យមានលទ្ធភាពប្រឈមទប់ទល់នឹងគ្រោះថ្នាក់នៃជម្ងឺកាចសាហាវ រហូតបានធូរស្បើយដល់ពេលនេះ។
#សូមបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់បានប្រកបទៅនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ប្រការ…
#ដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅពីខ្ញុំបាទ វេជ្ជបណ្ឌិត អុឹម សុភី

