កាន់ធ្ងន់ធ្ងរទៀតហើយថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៦នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បើយតិចតួច ១៨នាក់ប៉ុណ្ណោះ
គិតត្រឹមវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញជំងឺកូវីដ-១៩ សរុបចំនួន ៩៦នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បើយ ១៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកើន ១៩៦៨នាក់ ចំនួនសំរាកពេទ្យ ៨៨៤នាក់ និងចំនួនជាសះស្បើយសរុបកើន ១០៧៤នាក់ និងស្លាប់ថ្មី ៣នាក់ សរុបអ្នកស្លាប់ ៨នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន ៦៦៨៥៦២ ស្មើនឹង ៣៩៧៩៥ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
មានករណីស្លាប់៣នាក់ ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មាន២នាក់ អ្នកជំងឺទី៦ អាយុ៣៨ឆ្នាំ និងអ្នកជំងឺទី៧ អាយុ៤៣ឆ្នាំ និងស្លាប់ដោយកូវីដ១៩ និងទី៨ អាយុ៥៥ឆ្នាំម្នាក់ទៀត ជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោគនៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យរុស្ស៉ី កាលពីវេលាម៉ោង ១៦.០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ។
បុគ្គលវ័យក្មេងក៏រងគ្រោះស្លាប់បានដែរ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា ៕







