កាន់តែព្រួយបារម្ភខ្លាំងមែនទែនហើយ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៧៩នាក់ (ឆ្លងសហគមន៌: ១៧៨ និងនាំចូល: ១នាក់)
គិតត្រឹមវេលាម៉ោង ០៧:០០នាទីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៧៩នាក់ (ឆ្លងសហគមន៌: ១៧៨ និងនាំចូល: ១នាក់) និងមានជាសះស្បេីយ ៥៨នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ២១៤៧នាក់ ចំនួនសំរាកពេទ្យ ១០០៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៣២នាក់ និង ស្លាប់ថ្មី០ សរុបស្លាប់ ៨នាក់ ។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយជាការចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
CDC បានធ្វេីតេស្តចំនួន ៦៧៥៦០២ ស្មេីនឹង ៤០២១៤ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។


















