Detail Top Banner

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង រឿងអ្នកថា លោកជំទាវឧកញ៉ា ស៊ុយ សុផាន ស្លាប់ព្រោះជម្ងឺឆ្លងកូវីដ.១៩ក្រោយចាក់វ៉ាក់សាំង

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានដំណឹងក្រៀមក្រំមួយ ដោយលោកជំទាវឧកញ៉ា ស៊ុយ សុផាន បានទទួលមរណភាព ។
ក្រោយទទួលបានដំណឹងនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Sovan Narith បានបង្ហោះរូបភាពលោកជំទាវឧកញ៉ា ស៊ុយ សុផាន និងភរិយាថ្នាក់ដឹកនាំមួយរូប កំពុងចាក់វ៉ាក់សាំង ហើយបានសរសេរថា លោកជំទាវឧកញ៉ាបានទទួលមរណភាពដោយសារជំងឺកូវីដ.១៩ ក្រោយការចាក់វ៉ាក់សាំងការពារវីរុសនេះ។
យ៉ាងណាមិញ ក្រោយបុរសរូបនេះ បានបង្ហោះសារខុសពីការពិតខាងលើនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុង ។ លោកជំទាវអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានថ្លែងសារមួយតាមប្រព័ន្ធតេឡេក្រាមថា៖
«ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវ ការផ្សាយប្រឌិតបែបនេះ។ រូបភាពអ្នកចាក់វ៉ាក់សាំង នេះមិនមែនជារូបរបស់សពទេ សូមអ្នកប្រឌិតរឿង ទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ? សូមមើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះ ជានរណា? សូមគោរពសិទ្ធិ លោកជំទាវ ដែលជាម្ចាស់រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេ អស់អ្នកអគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះ ទៀតទៅ ។ គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមាន វ៉ាក់សាំងចាក់ហើយអស់អ្នកអគតិទាំងឡាយដែល មិនចង់ចាក់ទេ ក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នក ដែលគេត្រូវការ ដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង ។ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង៕ by Chenda Poutthi
អត្ថបទដែលជាប់ទាក់ទង