កម្ពុជា នឹងទទួលវ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន ជូនក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ខាងមុខ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា៕ ដោយ : ទទក
