ខ្ពស់ណាស់ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១០៥នាក់
គិតត្រឹមវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១០៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ៤នាក់ ។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយជាការចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា បើបងប្អូនមានអការៈមិនស្រួលខ្លួន ក្តៅ ក្អក សូមទាក់ទងព័ត៌មានបន្ថែមលេខ 115 ៖