ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ៦៣នាក់ទៀត (សហគមន៍ទាំង ៦៣នាក់)

សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយជាការចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា បើបងប្អូនមានអការៈមិនស្រួលខ្លួន ក្តៅ ក្អក សូមទាក់ទងព័ត៌មានបន្ថែមលេខ 115 ។





