អគារស្នាក់នៅ ១ខ្នង របស់ឯកឧត្តម ស សុខា បានប្រគល់ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ នូសុវត្ថិ ចាន់វល័ក្ខ និងលោក ឈឹម ផាន់ណា ជាតំណាងឯកឧត្តម ស សុខា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អគារស្នាក់នៅ ១ខ្នង ដែលជាអំណោយរបស់ឯកឧត្តម និងក្រុមគ្រួសារ ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។
អគារស្នាក់នៅ ១ខ្នងនេះ ត្រូវបានសាងសង់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ មានចំនួន ៥បន្ទប់ បំពាក់ដោយប្រព័ន្ធទឹក ភ្លើង តាមស្តង់ដាជនពិការ ក្នុងបរិវេណមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្រាប់ឲ្យបងប្អូនជនពិការ សិស្ស-និស្សិតក្រីក្រ និងអត្តពលិកជនពិការ ស្នាក់នៅ ៕









