ខ្ពស់នៅឡើយទេបងប្អូន!!! ក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៦៩នាក់
គិតត្រឹមវេលាម៉ោង ៧.០០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ៦៩នាក់ (ឆ្លងសហគមន៌: ៦៨នាក់ និង នាំចូល: ១នាក់) និងមានជាសះស្បេីយ ១៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២៥៤៦នាក់ ចំនួនសំរាកពេទ្យ ១២៧០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១២៥៦នាក់ និង ស្លាប់ថ្មី ២នាក់ សរុបស្លាប់ ១៦នាក់ ។
សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅការឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយជាការចាំបាច់ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា បើបងប្អូនមានអការៈមិនស្រួលខ្លួន ក្តៅ ក្អក សូមទាក់ទងព័ត៌មានបន្ថែមលេខ 115 ។






