រួមសាមគ្គីគ្នា ដើម្បីបានជោគជ័យទាំងអស់គ្នា (Together we will succeed)

បើទោះបីជា រយៈពេលជាង ១ឆ្នាំកន្លងមកហើយ តែសំណេររបស់ឯកឧត្តម ហ៊ុន ម៉ាណែត បាននៅតែជាគតិដាស់ស្មារតី កងកម្លាំងកងទ័ពប្រដាប់អាវុធជួរមុខ និងទ័ពអាវស ឲ្យបន្តស្មារតីទទួលខុសត្រូវចំពោះសុខទុក្ខប្រជាពលរដ្ខឥតមានស្រាកស្រាន្ត៖
“រួមសាមគ្គីគ្នា ដើម្បីបានជោគជ័យទាំងអស់គ្នា
Together we will succeed 


ជម្ងឺកូវីដ១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា… ហេតុដូច្នេះ យើងមិនមានជម្រើសផ្សេងក្រៅពីការរួមសាមគ្គីគ្នាក្នុងការបង្កា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតមួយនេះ ដើម្បីការពារសេចក្តីសុខរបស់ប្រទេសជាតិនិងប្រជាជនយើង។
អរគុណដល់ក្រុមគ្រូពេទ្យ បណ្តាអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការធ្វើសកម្មភាពបង្កានិងទប់ស្កាត់ កូវីដ១៩ នេះ។”

